Hebrews 5

1សម្ដេចសង្ឃគ្រប់រូប​ត្រូវ​បាន​ជ្រើសរើស​ពី​ក្នុងចំណោមមនុស្ស​ហើយ​តែងតាំង​ឲ្យ​ធ្វើ​ជាតំណាងមនុស្ស​នៅក្នុង​កិច្ចការ​ទាក់ទង​នឹងព្រះជាម្ចាស់ដើម្បីថ្វាយតង្វាយនិងយញ្ញបូជាសម្រាប់បាប 2ហើយសម្ដេច​សង្ឃ​អាចអត់ឱន​ដល់​មនុស្សល្ងង់ខ្លៅនិងវង្វេងបានព្រោះគាត់ផ្ទាល់ក៏មាន​ភាព​ទន់ខ្សោយដែរ 3ហេតុនេះហើយ​បានជា​គាត់​ត្រូវថ្វាយ​តង្វាយ​សម្រាប់បាប​របស់​គាត់​ដូច​ដែល​ថ្វាយ​តង្វាយ​សម្រាប់​បាប​របស់​ប្រជាជនដែរ 4គ្មានអ្នកណាម្នាក់​អាច​ទទួលបានកិត្តិយសនេះ​ដោយ​ខ្លួនឯងទេ​មាន​តែ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់ហៅដូច​លោក​អើរ៉ុន​ប៉ុណ្ណោះ។ 5រីឯព្រះ​គ្រិស្ដក៏ដូច្នោះដែរ​ព្រះអង្គ​មិន​បាន​លើកតម្កើងអង្គទ្រង់ធ្វើជា​សម្ដេច​សង្ឃឡើយគឺ​ព្រះជាម្ចាស់​ទេ​ដែលមានបន្ទូលទៅព្រះអង្គថា៖ ​«ព្រះអង្គជាបុត្រ​របស់​យើងយើង​បាន​បង្កើតព្រះអង្គ​នៅ​ថ្ងៃនេះ»។ 6ដូចនៅក្នុង​បទគម្ពីរ​មួយ​ទៀត​ព្រះជាម្ចាស់​មានបន្ទូលដែរថា៖ ​«ព្រះអង្គ​ជា​សង្ឃដូចលោកម៉ិលគីស្សាដែកអស់កល្បជានិច្ច»។ 7កា​លព្រះយេស៊ូ​គង់​នៅក្នុងសាច់ឈាមនៅឡើយ​ព្រះអង្គ​បាន​ថ្វាយការអធិស្ឋាននិង​ការ​ទូលអង្វរដោយសំឡេងខ្លាំងៗ​ទាំង​ទឹកភ្នែកដល់ព្រះជាម្ចាស់​ដែល​អាចសង្គ្រោះព្រះអង្គឲ្យរួចពីសេចក្ដីស្លាប់​បាន​ហើយដោយព្រោះ​ការ​គោរព​កោតខ្លាច​របស់​ព្រះអង្គ​នោះ​ព្រះជាម្ចាស់​ក៏​ឆ្លើយតប​នឹង​ព្រះអង្គ 8ទោះបី​ព្រះ​យេស៊ូ​ជា​ព្រះ​រាជ​បុត្រា​ក៏​ដោយ​ក៏​ព្រះអង្គ​រៀនស្ដាប់បង្គាប់តាមរយៈ​អ្វី​ដែល​ព្រះអង្គ​បាន​រងទុក្ខវេទនា​ដែរ។ 9បន្ទាប់ពី​ព្រះអង្គ​គ្រប់​លក្ខណ៍ហើយ​ព្រះអង្គ​ក៏​ត្រលប់ជាប្រភព​នៃ​សេចក្ដី​សង្គ្រោះអស់កល្បជានិច្ច​សម្រាប់​អស់​អ្នក​ដែលស្ដាប់បង្គាប់ព្រះអង្គ 10ហើយព្រះជាម្ចាស់​បាន​ប្រកាស​តែងតាំង​ព្រះអង្គ​ជា​សម្ដេច​សង្ឃដូច​លោក​ម៉ិលគីស្សាដែក 11យើងមាន​សេចក្ដីច្រើន​ដែល​ត្រូវ​និយាយអំពីការនេះ​ប៉ុន្ដែ​ពិបាកពន្យល់​ណាស់​ព្រោះ​អ្នករាល់គ្នា​ត្រលប់ជាខ្ជិលស្ដាប់ 12ដ្បិតមកដល់ពេល​នេះ​អ្នករាល់គ្នា​គួរតែ​ធ្វើជាគ្រូ​ហើយ​ក៏​ប៉ុន្តែ​អ្នករាល់គ្នាបែរជាត្រូវការ​ឲ្យ​គេបង្រៀនអំពីគោលការណ៍បឋម​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ម្ដងទៀតគឺ​អ្នករាល់គ្នា​ត្រលប់ជា​អ្នក​ដែល​ត្រូវការទឹកដោះ​ទៅ​វិញ​មិនមែនអាហាររឹងទេ 13ដ្បិតអ្នកណាដែលត្រូវការទឹកដោះ​អ្នកនោះ​ល្ងង់​ខាងឯ​ព្រះបន្ទូល​នៃ​សេចក្ដី​សុចរិតពីព្រោះ​អ្នកនោះ​នៅ​ជាទារក​នៅ​ឡើយ 14រីឯអាហាររឹង​សម្រាប់​មនុស្ស​ពេញវ័យ​ដែល​ធ្លាប់​បាន​បង្វឹក​ប្រាជ្ញា​ញាណ​របស់​ខ្លួន​ឲ្យ​ចេះ​វែកញែក​ការ​ល្អនិង​ការ​អាក្រក់
Copyright information for KhmKCB